បឹងកេតបញ្ចូលកីឡាករ​វ័យ​ក្រោម​១៨​ឆ្នាំ​៣រូបទៅ​ក្រុមធំ​សម្រាប់ការប្រកួតរដូវកាលថ្មី​ឆ្នាំ​២០២០

318

ម្ចាស់ពានរង្វាន់ហ៊ុន សែនខាប់ ២០១៩ ក្លិបបឹងកេត បានបញ្ចូលកីឡាករ ៣រូបដែលជាយុវជនអាយុក្រោម ១៨ឆ្នាំទៅ កាន់ក្រុមធំ ដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលថ្មីឆ្នាំ២០២០ ខាងមុខរួម​មានកីឡាករ ស្រ៊ី ពិសិដ្ឋ, ហ៊ត ឈិនជិន និង ជឿន ពិសាខបូរមី ។

យុវជន​ទាំង​៣រូបនេះ​កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ​នេះ បាន​ចូល​រួម​ការ​ហ្វឹក​ហាត់​លើក​ដំបូង​ជា​មួយ​ក្រុម​ធំ ដែលវិលត្រឡប់មកចាប់ផ្តើមការហ្វឹកហាត់ត្រៀមសម្រាប់រដូវកាលថ្មី។

នាយកបច្ចេកទេសរបស់ក្លិប លោក គីម ភក្តី បានឲ្យ​ដឹង​ថា៖ « ពួកយើងមានគោលដៅពីរក្នុងការបញ្ចូលយុវជនថ្នាលទៅកាន់ក្រុមធំ ទីមួយគឺ អន្តរកាលនៃការហ្វឹកហាត់យុវជនមានន័យថាគាំទ្រដល់ក្រុមធំរាល់កីឡាករយុវជន ដែលយើងមើលថាគាត់អាចមានឱកាសចូលក្រុមធំបាន ទោះក្នុងកៅអីបំរុង ក៏ជាជំហ៊ាននៃការអភិវឌ្ឍន៍ និងការលើកទឹកចិត្តដល់ពួកគាត់។ ទីពីរគឺ ជាគំរូដល់កីឡាករទាំងអស់ឱ្យខិតខំអភិវឌ្ឍន៍ខ្លួន ដើម្បីទទួលបានឱកាសដូចនេះដែរ ហើយក៏ស្របតាមទិសដៅរបស់ក្លិប ដែលត្រូវការកីឡាករចាប់ពីអាយុ ១៦ឆ្នាំឡើង ចាប់ពីឆ្នាំក្រោយទៅ »។

គួររំលឹកថា កីឡាករទាំង៣រូបខាងលើ គឺជាកីឡាកររបស់ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ ឆ្នាំ ដែល​បាន​បញ្ចប់​បេស​កកម្ម​ប្រកួតក្នុងពានរង្វាន់ KMH Cup 2018 ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុង​ឆ្នាំ​ដំបូង​បន្ទាប់​ពីក្រុម​យុវ​ជន​បឹង​កេត​បានចាប់ផ្តើមឡើង ៕

Loading...