Bayern លេីកពាន UCL ជាលេីកទី៦ ខណៈ Paris ប​ន្តការខកចិត្តក្រោយរង់ចាំ ៥០ឆ្នាំ

118

នៅទីបំផុតក្រុមបាល់ទាត់ Bayern Munich របស់អាលឺម៉ង់បានគ្រងតំណែងជេីងឯក UEFA Champions League ឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះគូប្រជែង Paris Saint-Germain របស់បារាំង ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ នារាត្រីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។

កីឡាករខ្សែបម្រេី Kingly Coman ជាអ្នកតែតគ្រាប់ជ័យជម្នះផុតដៃអ្នកចាំទី Keylor Navas នៅនាទី៥៩ ក្រោយទទួលបាល់ពីខ្សែការពារ Joshua Kimmich ។

Bayern Munich បានបញ្ចប់ការរង់ចាំអស់រយ:ពេល ៧ឆ្នាំក្នុងការវិលមកគ្រងជេីងឯកពានលីគអឺរ៉ុបជាលេីកទី៦ ក្រោយឈ្នះចុងក្រោយកាលឆ្នាំ២០១៣ នៅប្រទេសអង់គ្លេស វ៉ាដាច់កំណត់ត្រានៃក្រុម FC Barcelona របស់អេស្ប៉ាញ ដែលឈ្នះបាន ៥ដង។ ខណៈក្រុមជេីងឯកលីគបារាំង Paris បានបន្តការខកចិត្តក្នុងការព្យាយាមឈ្នះ UEFA Champions League ជាលេីកទី១ ក្រោយពីការឡេីងមកដល់វគ្គ Final ជាលេីកដំបូងទៀតផងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

Paris បានក្លាយជាក្រុមទី៥ ក្នុងចំណោម ៦ក្រុមរបស់បារាំងដែលបានឡេីងមកដល់វគ្គផ្តាច់ព្រ័ត្រដែលទទួលការខកចិត្ត មានតែក្រុម Marseille មួយគត់ដែលបានសម្រេចក្នុងពានលំដាប់កំពូលអឺរ៉ុបមួយនេះ៕

Loading...