Barcelona ពិចារណាលក់ Coutinho តម្លៃជាង៩០លានដុល្លារឱ្យMan Utd

304

អេស្ប៉ាញ៖ ស្ថានភាពកីឡាករ Coutinho នៅទីលាន Camp Nou កំពុងកើនឡើងនូវភាពអាប់អួល បើទោះបីក្លិបបារាំងPSG នៅតែជាគោលដៅដ៏ប្រាកដនិយមប្រសិនបើគាត់គ្រោងចង់ចាកចេញពីក្លិបយក្សអេស្ប៉ាញBarcelona។ នេះបើតាមការចុះផ្សាយរបស់វេបសាយ​Goal.com។

Goal.com យល់ថា ក្លិបអ្នកមានបុណ្យកំពុងរង់ចាំស្ដាប់ការផ្តល់ជូនផ្សេងៗសម្រាប់កីឡាករ Philippe Coutinho ប៉ុន្តែការផ្លាស់ប្តូរទៅកាន់ក្រុមបីសាចក្រហមMan Utd ដូចជាទំនងមិនអាចទៅរួចនោះទេ។ ក្រុមបីសាចក្រហមបានចាប់អារម្មណ៍យ៉ាងខ្លាំងនឹងកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ខណៈការវិលត្រឡប់ទៅកាន់ក្លិបចាស់Liverpoolវិញក៏មានដំណឹងខ្លះៗដែរ។ ប៉ុន្តែការផ្លាស់ទៅកាន់លីគកំពូលអង់គ្លេសមិនមែនជាជម្រើសបច្ចុប្បន្នរបស់ Philippe Coutinho។

កីឡាករ Philippe Coutinho ដែលលេងក្នុងតំណែងបម្រើកណ្តាល​កំពុងដាក់គំនិតវិលត្រឡប់ទៅកាន់ដែនដីអង់គ្លេសវិញ បន្ទាប់ពីក្រុមគ្រួសាររបស់គេបានសម្របខ្លួនយ៉ាងពេញលេញក្នុងការរស់នៅទីនោះ ហើយក្លិបបារាំង Paris Saint-Germain គឺជាជម្រើសមួយផ្សេងទៀត។ នេះ គឺជាការយល់ឃើញរបស់ Goal​.com។ បើទោះបី PSG មើលទៅចាប់អារម្មណ៍លើកីឡាករPhilippe Coutinhoក៏ដោយ ប៉ុន្តែមិនទាន់មានការខិតរកការចរចាណានៅឡើយទេ។

យ៉ាងណាក៏ដោយ ក្លិបBarcelona  គ្រោងផ្តល់ជម្រើសសម្រាប់ Philippe Coutinho ក្នុងតម្លៃ ៨០លានអឺរ៉ូ ឫប្រមាណ៩០.៨លានដុល្លារអាមេរិក។ ចំនួននេះ គឺជាការខាតបង់មួយ ដោយក្លិបអ្ននមានបុណ្យបានចំណាយ១២០លានអឺរ៉ូ ឫប្រមាណ១៣៦លានដុល្លារអាមេរិកក្នុងការទិញយក Philippe Coutinhoពីក្លិបហង្សក្រហមLiverpool ។

ប៉ុន្តែវេបសាយ Goal.com យល់ឃើញថា Philippe Coutinho មិនចាប់អារម្មណ៍ក្នុងការចាកចេញពីក្លិបអ្នកមានបុណ្យនៅក្នុងរដូវកាលដោះដូរកីឡាករនារដូវរងារខាងមុខនេះឡើយ ដោយរូបគេបានប្តេជា្ញធ្វើយ៉ាងណាផ្លាស់ប្តូរឱ្យបាននូវស្ថានភាពរបស់គេឡើងវិញ៕

Loading...