ប្រធាន​ក្លិបអង្គ​រ​ថា​យ​ហ្គឺ​រ៖«ខ្ញុំ​ចង់​ឈ្នះ​ក្រុម​បឹងកេត​នៅ​ថ្ងៃអាទិត្យ​នេះ»

543

សៀមរាប៖ លោក Akihiro Kato ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បានបង្ហាញ​ម​ហិ​ច្ច​តា​ចង់យក​ឈ្នះ​ក្រុម​ខ្លាំង​បឹងកេត​នៅក្នុង​ទឹកដី​របស់ខ្លួន​នា​ខេត្តសៀមរាប​នា​ថ្ងៃអាទិត្យ ទី០៧ ចុង​សប្តាហ៍​នេះ។ នេះ​បើតាម​ប្រកាស​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក។

ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ លោក Akihiro Kato បានលើកឡើង​ដូច្នេះ​ថា៖ « គម្រោង​អ្នកគាំទ្រ៥០០០នាក់! ខ្ញុំ​ចង់យក​ជ័យជម្នះ​លើ​បឹងកេត ក្នុងការ​ប្រកួត​លើកដំបូង​របស់​យើង​លើ​ទឹកដី​សៀមរាប នា​ថ្ងៃទី០៧ មេសា​ខាងមុខ»។

ជាមួយគ្នានេះ លោក Akihiro Kato ក៏បាន​អំពាវនាវ​ឱ្យ​អ្នក​សេ្ន​ហា​វិស័យ​បាល់ទាត់ ជាពិសេស អ្នកគាំទ្រ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​តែម្តង​ចូលរួម​ទស្សនាការ​ប្រកួត​រវាង​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ និង ក្លិប​បឹងកេត​ឱ្យបាន​ចំនួន៥ពាន់​នាក់​ដើម្បី​បំបែក​កំណត់ត្រា​រដូវ​កាល​ចាស់​របស់ខ្លួន។ កាលពី​រដូវ​កាល២០១៨កន្លងទៅ អង្គ​រថា​យ​ហ្គឺ​របា​ន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ​ដោយ​ទាក់ទាញ​បាន​អ្នកចូលរួម​ទស្សនា​បាន​ច្រើនជាងគេ​បំផុត​នៅក្នុង​លី​គ​កំពូល​កម្ពុជា គឺ​ចំនួន​ប្រមាណ​ជាង៤២០០នាក់។

សូមបញ្ជាក់ថា ក្លិប​អង្គ​រថា​យ​ហ្គឺ​រ និង​បឹងកេត​សុទ្ធតែ​បាន​ប្រកួត​ក្នុង​លី​គ​កំពូល​កម្ពុជា​បាន២ប្រកួតដូចៗគ្នា។ ប៉ុន្តែ ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បាន​យកឈ្នះ​មួយ​ប្រកួត និង​ស្មើ​មួយ​ដោយ​ឈរ​នៅ​លេខ២ ខណៈ​បឹងកេត បាន​យកឈ្នះ​មួយ និង​ចាញ់​មួយ​ប្រកួត​ឈរ​នៅ​លេខ​រៀង​ទី៧ ៕

Loading...