ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នឹងចាប់ផ្ដើមពីខែមេសាដល់ខែឧសភា

94

ការប្រកួតបាល់ទាត់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzukic Cup 2021 នឹងចាប់ផ្តើមឡើងពីថ្ងៃទី១១ ខែមេសា និងបញ្ចប់ទៅវិញនៅថ្ងៃទី០៨ ខែឧសភា ដោយមាន ១១ប្រទេសចូលរួម។

យោងតាមសេចក្តីប្រកាសព័ត៌ចេញដោយលោក ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ AFF កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ អំពីការប្រកួតបាល់ទាត់ថ្នាក់តំបន់ដែលបានខកខានរៀបចំនៅឆ្នាំនេះ ដោយសារតែការរីករាលដាលនៃជំងឺឆ្លង Covid-19 ដែលជាធម្មតាត្រូវបានរៀបចំនៅចន្លោះខែវិច្ឆិក-ធ្នូ រៀងរាល់ ២ឆ្នាំម្តង។

គួរបញ្ជាក់ផងថា ការប្រកួតនេះនឹងត្រូវធ្វើឡើងដោយប្តូរទឹកដីគ្នាផងដែរ ជាមួយនឹងការបែងចែក ២ពូលលេងវគ្គសន្សំពិន្ទុដដែល។

ជម្រើសជាតិវៀតណាម ជាក្រុមការពារតំណែងជើងឯក ដែលបានយកឈ្នះគូប្រជែងម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ២០១៨ កន្លងទៅ ដែលធ្វើឡើងចំនួន ២ជើងប្តូរទឹកដីគ្នា ជាមួយនឹងទឹកប្រាក់ចំនួន ៣០ម៉ឹនដុល្លារសម្រាប់ក្រុមជើងឯកផងដែរ៕

Loading...