កីឡាករវ័យក្មេងភ្នំពេញក្រោន៦រូប ជាប់ជម្រើសជាតិត្រៀមប្រកួត2020 AFC U-23 Championship

279

ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជា បានកោះហៅកីឡាករ៦រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនមកចូលរួមក្រុមជម្រើសជាតិដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ សម្រាប់ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ។

ការប្រកួតនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពូល H ដែលកម្ពុជានឹងប៉ះ កូរ៉េខាងត្បូង  អូស្ត្រាលី និង ឆាយនីសតៃប៊ិ ។ កីឡាករទាំង៦រូបនេះគឺជាកីឡាករដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF U22 Championship 2019 ក្នុងពេលថ្មីៗនេះផងដែរ។ កីឡាករទាំងនេះរួមមាន៖

១/ អ្នកចាំទី សាវែង សំណាង

២/ កីឡាករ សឿត បារាំង

៣/ កីឡាករ យ៊ើ មូស្លីម

៤/ កីឡាករ យ៊ើ សាហ្វី

៥/ កីឡាករ អ៊ន ចាន់ប៉ូលីន

៦/ កីឡាករ ប្រាក់ ធីវ៉ា

Loading...