មកស្គាល់អ្នក​លេង​គុន​ខ្មែរ​ ៣​រូប បានឡើងវ៉ៃ​នៅ​ ONE​ Super​ Series​

229
សុខ ធី ទាត់លើ​កីឡាករ​ចិន Huang Ding
សុខ ធី ទាត់លើ​កីឡាករ​ចិន Huang Ding

ការ​ប្រកួត​​ ONE Super Series ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​ពិភព​លោក​ ONE Championship សម្រាប់​ប្រមូល​ផ្តុំ​ដោយ​ជើង​ខ្លាំង​​មក​ពី​ជុំ​វិញ​ពិភព​លោក ក្នុងនោះក៏មានគុនខ្មែរយើងដែរ។

គង់ សំបូរ (ក្រហម)​ ទាត់​លើ​កីឡាករ​ចិន
គង់ សំបូរ (ក្រហម)​ ទាត់​លើ​កីឡាករ​ចិន

រហូត​ដល់​ពេល​នេះ​ កីឡាករ​​កម្ពុជា​ទើបតែមាន ​៣​ រូបប៉ុណ្ណោះ​ដែល​ធ្លាប់​បាន​ប្រកួតក្នុងកម្មវិធីនេះ​មាន កីឡាករ​ សុខ ធី, ឡៅ ចិត្រា​ និង​ គង់​ សំបូរ។ សុខ ធី ធ្លាប់​បាន​ប្រកួត​លក្ខណៈ​ ONE Super Series នេះ ច្រើន​ជាង​គេ​ពោល​គឺ​ ៤​ដង​ (ឈ្នះ ១ ចាញ់ ៣) ហើយក៏កីឡាករ​កម្ពុជា​ទី​ ១​ ដែល​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត ​ONE​ Super​ Series ខណៈដែល ឡៅ ចិត្រា បាន ១ដង​ (ចាញ់)​ និង គង់​ សំបូរ បាន ១ដង (ចាញ់​ពិន្ទុ​ដោយ​មិន​ឯកច្ឆន្ទ​)។

ឡៅ ចិត្រា (ខៀវ) និង Superlek (ក្រហម)
ឡៅ ចិត្រា (ខៀវ) និង Superlek (ក្រហម)

ដោយ​សារ​បញ្ហា​រីក​រាល​ដាល​ឆ្លង​ជំងឺ​ខូវិត-១៩ ការ​ផ្គូផ្គង​កីឡាករ​ឲ្យ​ឆ្លង​ដែន​ទៅ​ប្រកួត​នៅ​ស្ថាប័ន​ ONE Championship មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​ឡើយ។ យ៉ាង​ណា អ្នក​លេង​គុន​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​នឹង​មាន​ឱកាស​បាន​ទៅ​វ៉ៃ​ ONE Super Series នៅ​ពេល​ខូវិត-១៩​ឈប់​កើត​មាន៕

Loading...