សៀង ចន្ធា និងមិត្តរួមក្រុម ២នាក់ រួមទាំងគ្រូបង្វឹក ចេញទៅហាត់ជាមួយក្លឹប១នៅលីគកំពូលជប៉ុន

716
Seang Chantha and two teammates, including a coach, go out to train with a club in the Japanese top league
Seang Chantha and two teammates, including a coach, go out to train with a club in the Japanese top league

ភ្នំពេញ៖ យុវជន ៣រូប នៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី និងគ្រូដឹកនាំម្នាក់ រួមមាន សាប៊ូន វិនតា ( ជាគ្រូជំនួយ នៃក្រុមសាលាបាល់ទាត់ជាតិបាទី) និងកីឡាករ ថា ចាន់រិទ្ធី (អ្នកចាំទី) កីឡាករ អ៊ាន ពិសី (ខ្សែបម្រើ) និងកីឡាករ សៀង ចន្ធា (ខ្សែប្រយុទ្ធ) នឹងត្រូវធ្វេីដំណេីរទៅប្រទេសជប៉ុនដេីម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរ​​ បទពិសោធន៍នៅក្លឹប Vegalta Sendai ដែលជាក្លឹបនៅលីគកំពូលទី១ របស់ជប៉ុន ដែលកម្មវិធីនេះ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៩ នេះ​។ 

នេះជាលើកទី២ ដែលយុវជនពីសាលាបាល់ទាត់ជាតិបាទីត្រូវបានបញ្ចូនទៅចូលរួមកម្មវិធីនេះ ខណៈកីឡាករទាំង ៣នាក់ នឹងចូលរួមវគ្គហ្វឹកហាត់ ក៏ដូចជាចូលរួមជាមួយយុវជន Vegalta Sendai ដើម្បីធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ​ ផងដែរ។ ​ដោយឡែកគ្រូបង្វឹក ដែលអមដំណើរកីឡាករក៏ត្រូវបានផ្តល់ឱកាសដើម្បីចូលរួមជាមួយសាលាបាល់ទាត់ ដែលរៀបចំឡើងដោយក្លឹប Vegalta Sendai ដូចគ្នា ក្នុងអំឡុងពេលស្នាក់នៅ និងចំណាយពេលនៅទីក្រុង Sendai នេះ។

គួរដឹងថា កាលពីឆ្នាំ២០១៨ កម្ពុជា បានបញ្ជូនកីឡាករ ៣រូប ទៅចូលរួមកម្មវិធីខាងលើម្ដងរួចមកហើយ ក្នុងនោះមាន សៀង ចន្ធា, ទៀត គឹមហេង និង ហ៊ុល គឹមហ៊ុយ នឹងអមដំណើរដោយគ្រូបង្វឹក លោក ឡុង រិទ្ធា៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Loading...