សហព័ន្ធ​កីឡា​មួយ​ចំនួន​អាច​នឹង​មិន​មាន​មុខ​ក្នុង​ស៊ីហ្គេម​ ២០២៣​ ព្រោះ​ហេតុផល​នេះ

850

អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ សម្រាប់​សហព័ន្ធ​ណា​ដែល​មិន​អាច​ធ្វើ​តាម​ផផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់​ជូន​ ជា​ពិសេស​បន្ទាប់​ពី​ឆ្លងកាត់​វគ្គ​សិក្សា​ពី​គ្រូ​ជំនាញ​កីឡា​កម្រិត​ខ្ពស់​មក​ពី​អាល្លឺម៉ង់​ អាច​នឹង​ត្រូវ​មិនដាក់​ឲ្យ​មាន​ក្នុង​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​នេះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ស្ដី​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កីឡា​កម្រិត​ខ្ពស់​ ដែល​កំពុង​សិក្សា​រាល់ថ្ងៃ​នេះ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដល់​សហព័ន្ធ​នានា​ក្នុង​ការ​អនុវត្ត​ខ្លួន​ឲ្យ​ទទួល​បាន​គុណភាព​ និង​ជោគជ័យ។​

ថ្នាក់​ដឹកនាំ​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ វគ្គ​សិក្សា​នេះ​ផ្ដោត​សំខាន់ ​យុទ្ធសាស្ត្រ​កីឡា​តែ​ម្ដង​ ធ្វើ​ឲ្យ​សហព័ន្ធ​ ឬ​អ្នក​កីឡា​ត្រៀម​ខ្លួន​យ៉ាង​ណា​ទើប​អាច​ចូលរួម​ក្នុង​ព្រឹត្តិការ​ធំៗ​បាន​ ឬ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កម្មវិធី​ទាំង​នោះ។

Loading...