ជំនួប​ស្វាយរៀង ប៉ះ Than Quang Ninh ល្ងាច​នេះ នឹង​អវត្តមាន ប្រាក់ មុន្នី​ឧ​ត្ត​ម

887
http://sportpage.asia/
កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹងត្រូវ​តទល់​ជាមួយ​ក្រុម​មកពី​វៀតណាម Than Quang Ninh នា​ព្រឹត្តិការណ៍ AFC Cup 2020 វេលា​ម៉ោង​ ៦​ល្ងាច ​ថ្ងៃទី​១១ ខែមីនា នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម នឹងត្រូវ​អវត្តមាន​ក្នុងជំនួប​ដ៏​សំខាន់​មួយ​នេះ ដោយសារ​បញ្ហា​របួស​ ដែល​បាន​ប៉ះទង្គិច​ក្នុងជំនួប​លី​គ​កំពូល​កាលពី​សប្តាហ៍​មុន​។

គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បាន​បញ្ជាក់នា​សន្និសីទ​សារព័ត៌មាន​ថា កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវ​សម្រាក​រយៈពេល​ ៤​ថ្ងៃ ដើម្បី​តាមដាន​ស្ថានភាព​របួស​ក្បាល។ ការ​សម្រាក​នេះ ធ្វើ​ឲ្យរូបគេ ត្រូវ​អវត្តមាន​ក្នុងជំនួប​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ក្រុម​មកពី​វៀតណាម Than Quang Ninh នា​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2020 ប្រចាំ​ពូ​ល G នៅ​ល្ងាច​នេះ។

កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​រងរបួស​ក្បាល​ក្នុងជំនួប​លី​គ​កំពូល​សប្តាហ៍​ទី​៤ ​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែមីនា នា​កីឡដ្ឋាន Smart R.S.N​ ។ ក្នុងជំនួប​នោះដែរ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​។ លទ្ធផល​នេះ ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​បន្ត​ឈរ​កំពូល​តារាង​មាន​ ១០​ពិន្ទុ ខណៈ​ស្វាយរៀង​ឈរ​លេខ​២​ មាន​១០​ពិន្ទុ​ដូចគ្នា តែ​ចាញ់​គ្រាប់​បាល់​ចំណេញ​​៕

Loading...