ក្លឹប​ប្រដាល់​កំពូល​នៅ​សិង្ហបុរី​ Evolve​ មក​ជួយ​ក្មេង​ក្រីក្រនៅកម្ពុជា​

916

សម្រាប់​មនុស្ស​ភាគ​ច្រើន​​ក្នុង​ឱកាស​​បុណ្យ​ណូអែល​នេះ​ជា​ជា​ពេល​សប្បាយ​ជួប​ជុំ​មិត្ត​ភក្តិ​ និង​គ្រួសារ​ អ្នក​ខ្លះ​ដើរ​កម្សាន្ត​ជិត​ឆ្ងាយ​ ហើយ​ក៏​អ្នក​ខ្លះ​ឆ្លៀត​យក​ឱកាស​​មក​ចែក​រំលែក​ក្តី​រីករាយ​ខ្លួន​ជា​មួយ​អ្នក​ដទៃ​ដែល​មិន​មាន​សំណាង​ដូច​ខ្លួន។

ជាក់​ស្តែង​ក្លឹប​ប្រដាល់​គុន​ចម្រុះ​ Evolve​ MMA​ នៅ​ប្រទេស​សិង្ហបុរី​ ជា​ដំបូល​ផ្តុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​របស់​ ONE​ Championship​ ក្នុង​នោះ​មាន​វីរនារី​ប្រចាំ​ប្រទេស​គឺ​នាង​ Angela Lee។ សមាជិក​ក្លឹប​ទាំង​មូល​បាន​តាំង​ចិត្ត​នឹង​ធ្វើ​កម្មវិធី​សប្បុរស​ធម៌​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​បុណ្យ​ណូអែល​សម្រាប់​ក្មេង​ៗ​កម្ពុជា​នៅ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​​ Caring for Cambodia (CFC)។ ក្លឹប​ Evolve​ បាន​នាំ​យក​សម្ភារៈ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​មក​ចែក​ជូន​ដល់​ក្មេង​ៗ​ក្រី​ក្រី​​​ដល់​អង្គការ​មួយ​នេះ​​ប្រហែល​ជា​ពីរ​ឆ្នាំ​នេះ​រួច​មក​ហើយ។

Loading...